ខ្សែប្រយុទ្ធ Kyian Mbappe បានប្រើល្បឿនរត់ដ៏អស្ចារ្យរកគ្រាប់បាល់ក្នុងការប្រកួតរវាង Paris Saint-Germain និង Marseille កាលពីចុងសប្ដាហ៍។
ក្នុងជំនួបដ៏ធំក្នុង Ligue 1 កីឡាករវ័យ២២ឆ្នាំ បានបើកឆាករកដំបូងឲ្យ PSG ដែលជាគ្រាប់វាយបកដ៏សាហាវ ។ នៅនាទីទី៨ Marseille ទទួលបានបាល់ជ្រុង ប៉ុន្តែត្រូវបានទាត់ចេញពីខ្សែការពាររបស់ PSG បន្ទាប់មក Marco Verratti បានសហការគ្នាជាមួយ Mauro Icardi និង Angel Di Mariaដើម្បីធ្វើការវាយបក។
ភ្លាមនេះ Mbappe បានចូលមកជួយគាំទ្រ ដោយប្រើល្បឿន រត់យ៉ាងលឿន៣៦គ.ម/ម៉ រួចទាត់បញ្ចូលទីយ៉ាងស្អាត ។ ជំនួបនេះគឺជាការបង្ហាញខ្លួន លើកទី១៥០ របស់ Mbappe ឲ្យ PSG។ PSG រកបានគ្រាប់ទីពីរដោយ Icardi ដោយបញ្ចប់ការប្រកួតពួកគេឈ្នះ ២-០ ។ sabay