the Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបបិសាចក្រហម Man UTD ដែលនឹងត្រូវប្រកួតជាមួយនឹង Real Sociedad នៅក្នុងក្របខណ្ឌពានរង្វាន់ Europa League នាពេលខាងមុខនោះ ទំនងជានឹងត្រូវប្តូរទៅលេង នៅទីតាំងផ្សេងជំនួសឲ្យ អេស្បាញវិញ ខណៈដែលបច្ចុប្បន្ន កំពុងមានបម្រាមធ្វើដំណើរ យ៉ាងតឹងរឹងនោះ។
ប្រភពដដែល បានសរសេរទៀតថា ទីកន្លែងសម្រាប់ជំនួសការប្រកួតមួយនេះ អាចនឹងយកទៅធ្វើនៅក្នុងទីក្រុង Turin ទឹកដី នៃក្លឹបយក្សអ៊ីតាលី Juventus ជំនួសវិញ ហើយការសម្រេចចិត្ត នឹងអាចធ្វើឡើង ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។
គួរឲ្យដឹងដែរថា ការប៉ះទង្គិចគ្នា ដែលត្រូវនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភៈ មានគម្រោងធ្វើឡើង នៅក្នុងទីក្រុង San Sebastian ប្រទេសអេស្បាញ ប៉ុន្តែបច្ចុប្បន្ន កំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំង ពីសំណាក់កូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី