កីឡា

រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកទិវាជិះកង់នៃក្តីស្រឡាញ់ ១៤កុម្ភៈ នៅខេត្តព្រះសីហនុ ជាមេដែក ទាក់ទាញទេសចរក្នុងស្រុក និងលាតត្រដាង ពីសមិទ្ធផលផ្លូវថ្មីរបស់ខេត្ត

លោក ថោង ខុន

ព្រះសីហនុ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ គឺទិវាជិះកង់នៃក្តីស្រឡាញ់ នៅខេត្តព្រះសីហនុ រយៈពេលមួយថ្ងៃ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខ ជាមេដែកដ៏សំខាន់មួយ ក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយ កាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាង បង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីៗទាំង ៣៧ ខ្សែ។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលដ៏ធំធេង ដែលខេត្តព្រះសីហនុ សម្រេចបានក្នុងពេលថ្មីៗនេះ ពិសេសគឺផ្លូវទាំង ៣៧ ខ្សែ ក្រោមការចង្អុលបង្ហាញ ប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ចំពោះមេដែកដ៏សំខាន់មួយ ក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយ កាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួម លាតត្រដាងសមិទ្ធផលហេដ្ឋារចនាសម្ពន្ធថ្មីៗ ដ៏អស្ចារ្យរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីថ្មោងទាំង ៣៧ ខ្សែ។

លោកថោង ខុន បានបញ្ជាក់បន្ថែមថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ទេសចរណ៍បានមែន តែត្រូវរៀបចំព្រឹត្តិការណ៍ណា ដែលមិនប្រាសចាកនឹងអនុសាសន៍ ៣កុំ និង ៣ការពារ ដែលជាវិធានការ ទប់ស្កាត់ការឆ្លងកូវីដ-១៩។ លោកថា កម្ពុជាក៏ត្រូវឆ្លៀត បង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរក្នុងស្រុក និងផ្សព្វផ្សាយទៅទេសចរអន្តរជាតិបានដឹង សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាកម្ពុជា កាន់តែច្រើនឡើង នៅពេលចប់វិបត្តិកូវីដ១៩។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានថ្លែងថា មកដល់ពេលនេះ អ្នកចុះឈ្មោះចូលរួម សម្រាប់ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» បានប្រមាណជិត ២០០ នាក់ហើយ ហើយកំពុងតែទទួលការចុះឈ្មោះ ជាបន្តបន្ទាប់ទៀត។ សម្រាប់ទីតាំងចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍នោះមាន ៣ កន្លែង ដែលទីតាងទី១ នៅទីតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិតរង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទីតាំងទី២ នៅក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ 79C ផ្លូវ 155 សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៕ ដោយ៖លី ភីលីព

Most Popular

To Top