គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho នៅសប្តាហ៍នេះសារភាពថា កីឡាករខ្សែបម្រើអន្តរជាតិអង់គ្លេស Dele Alli គឺពិតជាមិនមានរបួសអ្វីនោះឡើយ ប៉ុន្តែលោកបញ្ជាក់ដែរថា លោកមិនទាន់មានទំនុកចិត្តខ្លាំង ចំពោះបុរសរូបនេះនៅឡើយ។
លោក Mourinho និយាយអំពីកីឡាករ វ័យ២៤ឆ្នាំរូបនេះថា៖ Alli មិនរបួសឡើយ ប៉ុន្តែខ្ញុំហាក់ដូចជាមិនទាន់មានទំនុក ចិត្តចំពោះគាត់នៅឡើយដូចនេះគាត់ នឹងមិនមានវត្តមាននៅក្នុងការប្រកួតប៉ះ Everton ឡើយក្នុងការប្រកួត FA Cup នៅថ្ងៃពុធនេះ។
រដូវកាល២០២០-២០២១ ហាក់ដូចជាមិនសូវល្អឡើយ សម្រាប់បុរសជនជាតិអង់គ្លេសរូបនេះ ដោយគាត់អាចបង្ហាញបានតែ១២ប៉ុណ្ណោះ
នៅគ្រប់ការប្រកួតរបស់ក្លឹប ឬប្រមាណជា៧៥នាទីប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី