Chelsea ក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មីលោក Thomas Tuchel កំពុងស្ថិតនៅក្នុងដំណើរការទៅយ៉ាងល្អ ហើយជឿជាក់ថា កំពុងត្រៀមផែនការដ៏ធំមួយ
ក្នុងការនាំយកកីឡាករវ័យក្មេង Kbays Ruiz Atil ពីក្លឹបបារាំង PSG។
រំលឹកដែរថា កាលពីគ្រានៅជាគ្រូបង្វឹករបស់ក្លឹប PSG លោក Tuchel គឺជាអ្នកដែលបានផ្តល់ឧិកាស ឲ្យកីឡាករវ័យ១៨ឆ្នាំរូបនេះបង្ហាញខ្លួនជាលើកដំបូងជូនក្លឹប
ពីព្រោះថាគាត់បានមើលឃើញ ពីទំរង់លេងនិងសមត្ថភាពរបស់ Atil យ៉ាងច្បាស់។ដូចនេះលោក Tuchel បានរំពឹងទុកថានឹងអាច ជួបជុំជាមួយគ្នាសាជាថ្មី
នៅ Stamford Bridge។
គួរឲ្យដឹងដែរថា មកដល់ពេលនេះមន្ត្រីតំណាង របស់ក្លឹបតោខៀវ Chelsea បានកំពុងតែចាប់ផ្តើមធ្វើការចរចាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Ruiz Atil រួច
ទៅហើយខណៈដែលកុងត្រារបស់កីឡាករ នឹងអាចផុតកំណត់នាចុងខែមិថុនា ខាងមុខទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី