យោងតាមការចេញផ្សាយ របស់កាសែតអេស្បាញ Mundo Deportivo បានអះអាងថា កីឡាករ Luka Modric បានផ្តល់ឲ្យក្លឹប Real Madrid នូវសំណើរសុំទទួលយកប្រាក់
កម្រៃតិចជាងមុន ដើម្បីអាចមានឧិកាសក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបនា ពេលខាងមុខបាន។
កីឡាករក្រូអាតរូបនេះ ត្រូវបានគេដឹងថា នឹងអាចក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះហើយជឿជាក់ថា Real Madrid គឺគ្មានបំនងក្នុងការបន្តកុងត្រា
ជាមួយនឹងប្រាក់កម្រៃដដែលជូន Modric ឡើយទោះបីជាគាត់បានបង្ហាញ ទំរង់លេងយ៉ាងខ្លាំងដដែលនៅឡើយក្តី នៅក្នុងវ័យចាស់ បែបនេះទៅហើយក្តី។
រដូវកាល២០២០-២០២១នេះកីឡាករ Modric គឺបានក្លាយទៅជាកីឡាករដ៏សំខាន់ សម្រាប់លោក Zinezidane ប៉ុន្តែកុងត្រាដែលជិតផុតកំណត់ត្រូវបានគេដឹងថាកីឡាករនឹងសុខចិត្ត
ទទួលយកប្រាក់កម្រៃ ដែលតិចជាងមុនដើម្បីអាចបន្តលេង ជាមួយនឹង Real Madrid យ៉ាងហោចណាស់១ រដូវកាលបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី