the Goal ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា កីឡាករខ្សែការពារកណ្តាល ជនជាតិអេស្បាញ ដែលកំពុងលេងខ្ចីជើង នៅក្លឹបលគីកំពូលអាល្លឺម៉ង់ RB Leipzig នោះកំពុង
តែនឹងត្រៀមខ្លួនចាកចេញពី Man City ជាផ្លូវការហើយ ដើម្បីអាចបន្តលេងនៅទីនេះបន្តទៀត ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករ Angelino នឹងត្រូវត្រៀមខ្លួនក្នុងការចូលរួម ជាមួយនឹងក្លឹប RB Leipzig ជាផ្លុវការក្នុងតម្លៃខ្លួន ប្រមាណជា១៦លានផោនបន្ទាប់ពី
បានលេងនៅទីនេះអស់រយៈ ពេល១រដូវកាលមកហើយ កាលពីខែកញ្ញាកន្លងមក ។
កីឡាករ Angelino បានបង្ហាញខ្លួនបាន១២ដងឲ្យ RB Leipzig ក្នុងការប្រកួតក្នុងលីគរដូវកាលនេះដោយក្នុងនោះមាន៥ប្រកួតនៅពាក់កណ្តាលការប្រកួត។គួរឲ្យដឹងដែរថា Angelino
បានចូលរួមជាមួយនឹង Man City ដំបូងតាំងតែពីអាយុ១៦ឆ្នាំ ពីក្លឹប Deportivo La Coruna និងបានបណ្តុះទំរង់លេងយ៉ាងល្អ ដើម្បីអាចចូលលេងឈុតអាជីព ប៉ុន្តែដល់ឆ្នាំ២០១៨ បានចាកចេញ ទៅលេងជាមួយនឹង PSV និងបន្តបន្ទាប់ទៅក្លឹបផ្សេងទៀត ក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រែសម្រួល៖ស៊ុនលី