ម្ចាស់ផ្ទះ Man City អាចយកបាន៣ពិន្ទងាយៗ ពីការប្រកួតក្នុងនាមជាម្ចាស់ផ្ទះយប់មិញ ជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs ក្នុងលទ្ធផលបញ្ចប់ការប្រកួត៣ទល់នឹង០។
៣គ្រាប់ដែលជាការស៊ុតបញ្ចូលដោយកីឡាករ Rodri គ្រាប់ដំបូងតាំងតែពីនាទីទី២៣ និង២គ្រាប់ទៀតកើតឡើងនៅតង់ទី២ដោយកីឡាករ Gundogan ទាំង២គ្រាប់គឺនៅនាទីទី៥០និងនាទីទី៦៦។
Man City គ្រប់គ្រងបាល់បានទៅដល់៦១ភាគរយ និងស៊ុតចេញបានទៅដល់១៥គ្រាប់ ទោះបីជាចំគោលដៅតែ៦ដងក្តីចំណែកឯក្រុមភ្ញៀវស៊ុតបានតែ៧ដង ហើយចំគោលដៅ៣ដងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
