កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក្រោយលេចឬព័ត៌មានអំពីកុងត្រាថ្មី ដែលមានតម្លៃស្ទើរតែមិនគួរឲ្យជឿរួចមកបុរសរូបនេះ ទើបតែអាចធ្វើបានកំណត់ត្រាថ្មីមួយទៀតកាលពីប្រកួតយប់មិញ។
Messi បានធ្វើកំណត់ត្រាមួយដែលវិរៈបុរសរបស់ក្លឹប Barcelona គឺលោក Xavi ធ្លាប់ធ្វើបានកាលពីមុនដោយការបង្ហាញខ្លួនរហូតទៅដល់៥០៥ដង ក្នុងលីគក្រោយការបង្ហាញខ្លួនឈុតដំបូងឲ្យលោក Koeman ក្នុងការប្រកួតជាមួយនឹង Alaves និងថែមទាំងបានស៊ុតបាន២គ្រាប់ជួយឲ្យក្រុមយកឈ្នះក្នុងលទ្ធផល៥ទល់នឹង១ផងដែរ។
ទោះបីជាយ៉ាងណាក្តី បើនិយាយពីការបង្ហាញខ្លួនសរុបនៅគ្រប់ការប្រកួតទាំងអស់ឲ្យក្លឹបវិញគឺ Messi បានជាប់ឈ្មោះជាកីឡាករដែលបង្ហាញ ចំនួនច្រើនបំផុតរួចទៅហើយគឺទៅដល់៧៥៩ដងហើយយើង នៅតែអាចឃើញមានវត្តមានរបស់គាត់យ៉ាងហោចណាស់ជាច្រើន រដូវកាលទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី