កីឡា

ការប្រកួត ជ្រើសរើសជើងឯក កីឡាគុនដាវ ថ្នាក់ជាតិ ឆ្នាំ២០២០ បញ្ចប់ដោយភាព ជោគជ័យ

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹត្តិការណ៍ការណ៍ ការប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវ ថ្នាក់ជាតិឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយជោគជ័យ ក្នុងឳកាសនោះមានអញ្ជើញ ចូលរួមពិធិបិទពីសំណាក់ លោក ទុក ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា តំណាងឲ្យលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក សុខ អាង អគ្គលេខាធិការ សហព័ន្ធនាទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក សុខ អាង បានប្រាប់ឲ្យដឹងថា យោងតាមកម្មវិធីប្រកួត ប្រចាំឆ្នាំ២០២០ និងចំណារឯកភាព ជាគោលការណ៍ របស់ឯកឧត្តមប្រធានសហព័ន្ធ កីឡាគុនដាវកម្ពុជា ស្ដីពីការរៀបចំការ ប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវថ្នាក់ជាតិ ឆ្នាំ២០២០ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នាទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក ។ មានក្លិបចំនួន៨ក្លិបគឺហូសាណា ឥន្រ្ទទេវី ជាស៊ីមសាមគ្គី ក្លិបផេនដា ក្លិបអេលីត ក្លឹប Lame De Phnom Penh ក្លិបTom និងក្លិបវេស្ទើន ដែលមានអត្តពលិក សរុបចំនួន ៣៩នាក់ (កីឡាការិនី ៨នាក់ និងកីឡាករ ៣១នាក់) ប្រកួតក្នុង ៣វិញ្ញាសារ ។

ចំពោះលទ្ធផលការប្រកួតវិញ ៖ វិញ្ញាសាដាវកាប់ចម្រុះឯកត្តជនមេដាយមាស បានលើកីឡាការិនី ឆាយ លីនសី មេដាយប្រាក់បានលើកីឡាការិនី សន និច និងមេដាយសំរិទ្ធ បានលើកីឡាករ ជន ចំរ៉ុង និងកីឡាករ ជន ចំរើន ។ វិញ្ញាសាដាវតូចចម្រុះឯកត្តជន មេដាយមាស បានលើកីឡាករ ខឿន ទីម៉ា មេដាយប្រាក់ បានលើកីឡាករ មាស គីមឡេង និងមេដាយសំរិទ្ធបានលើកីឡាការិនី យី លីណា និងកីឡាករ ភារក្ស ភារិន ។

ចំណែកវិញ្ញាសាដាវធំចម្រុះ ឯកត្តជន មេដាយមាស បានលើកីឡាករ សារឿន ស័កនុ មេដាយប្រាក់ បានលើកីឡាករ សុខ ច័ន្ទរិទ្ធី និងមេដាយសំរិទ្ធ បានលើកីឡាករ ថង ទំាងជីន និងកីឡាករ រ៉ា ណាថាន់ ៕ដោយ៖លី ភីលីព

Most Popular

To Top