កីឡា

ស្ថាប័នបាល់ទាត់ អង់គ្លេសទាមទារមិន ឲ្យមានសកម្មភាពលើ ការរើសអើង ជាតិសាសន៍ពី Twitter និង Facebook

អង់គ្លេស៖ ស្ថាប័នបាល់ទាត់អង់គ្លេស បានជួបជុំគ្នាដើម្បីផ្ញើលិខិតចំហមួយទៅក្រុមហ៊ុន បណ្តាញផ្សព្វផ្សាយយក្សសហរដ្ឋអាមេរិក Facebook and Twitter ដើម្បីទាមទារមិនឲ្យមានសកម្មភាពចំពេល មានការកើនឡើងនៃការរំលោភបំពានសំដៅលើកីឡាករបាល់ទាត់ និងមន្ត្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

សម្រាប់ក្របខណ្ឌ Premier League, FA, EFL, WSL, Women’s Championship , PFA, LMA, PGMOL និង Kick It Out សុទ្ធតែបានចុះហត្ថលេខាលើលិខិតនេះទៅកាន់លោក Jack Dorsey នាយកប្រតិបត្តិ Twitter និងស្ថាបនិក Facebook ប្រធាន និងនាយកប្រតិបត្តិលោក Mark Zuckerburg ដោយស្នើសុំពួកគេសម្រាប់ហេតុផលនៃភាពថ្លៃថ្នូរ ជាមូលដ្ឋានរបស់មនុស្សដើម្បីប្រើអំណាចនៃប្រព័ន្ធរបស់ពួកគេ ដើម្បីបញ្ចប់ការរំលោភបំពាន។

កីឡាករលេចធ្លោនៃការប្រកួតទាំងបុរស និងនារីបានរងគ្រោះដោយសារការរំលោភបំពានរើសអើង ជាតិសាសន៍នៅលើបណ្តាញសង្គមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលលោកអាជ្ញាកណ្តាល Mike Dean ជាអាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League ត្រូវបានទទួលរងនូវការគំរាមកំហែងដល់ការស្លាប់ បន្ទាប់ពីមានសេចក្តីសម្រេចចិត្តដ៏ចម្រូងចម្រាសមួយកាលពីចុងសប្តាហ៍។

ក្រុមហ៊ុន Instagram ដែលគ្រប់គ្រងដោយ Facebook បានប្រកាសពីវិធានការណ៍ថ្មីៗ រួមមានការដកគណនីដើម្បីការពារសាររំលោភបំពានលើវេទិការបស់ខ្លួន និងបង្កើតការគ្រប់គ្រងថ្មីដើម្បីជួយកាត់បន្ថយ ការរំលោភបំពានដែលមនុស្សមើលឃើញ៕

ដោយ៖លី ភីលីព

Most Popular

To Top