អង់គ្លេស៖ កីឡាកររបស់ក្លិបបិសាចក្រហម Manchester United គឺលោក Marcus Rashford បានជំរុញ ឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីបញ្ឈប់ការបំពានការរើសអើងជាតិសាសន៍ ដោយប្រាប់ពួកគេ ឲ្យលុបចោលគណនី របស់អ្នកដែលទទួលខុសត្រូវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ត្រូវរងការរើសអើងជាតិសាសន៍ តាមអ៊ីនធើណេត បន្ទាប់ពីក្រុម Manche ster United ស្មើ ០-០ នឹងក្រុមArsenal កាលពីមួយសប្តាហ៍មុន។ ការអត្ថាធិប្បាយ ដែលលោកបានពិពណ៌នាថា ជាមនុស្សជាតិ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាក្រក់បំផុត។ ហើយរឿងនោះ បានកើតឡើងចំពេលមានការរំលោភបំពាន ការរើសអើងជាតិសាសន៍ ចំពោះអ្នកកីឡាករបាល់ទាត់ល្បីៗជាច្រើន នៅក្នុងការប្រកួតទាំងបុរស និងស្ត្រី។

ក្របខណ្ឌ Premier League, FA, EFL, WSL, Women’s Championship, PFA, LMA, PGMOL និង Kick It Out សុទ្ធតែបានចុះហត្ថលេខា លើលិខិតចំហរទៅកាន់នាយកប្រតិបត្តិ Twitter លោក Jack Dorsey និងស្ថាបនិកហ្វេសប៊ុកប្រធាន និងនាយកប្រតិបត្តិលោក Mark Zuckerberg ដែលទាមទារឱ្យមានវិធានការ ជាបន្ទាន់នៅដើមសប្តាហ៍នេះ។

ក្រុមហ៊ុន Instagram គ្រប់គ្រងដោយ Facebook បានប្រកាសពីវិធានការណ៍ថ្មីៗរួមមាន ការដកគណនី ដើម្បីការពារសារ ដែលរំលោភបំពាន នៅលើវេទិការបស់ខ្លួន ខណៈTwitter បានប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍បាល់ទាត់ ដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែមនុស្សជាច្រើន បានរិះគន់ក្រុមហ៊ុន ក្នុងរយៈពេលយូរ ដែលពួកគេត្រូវធ្វើសកម្មភាព នៅពេលការរំលោភបំពាន ប្រកាន់ជាតិសាសន៍ ត្រូវបានបង្ហោះហើយ Rashford បានស្នើឲ្យលុបគណនី គួរតែជាដំណើរការត្រង់ ៗ៕ ដោយ៖លី ភីលីព
