នៅថ្ងៃនេះ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelseaលោក Thomas Tuchel បានធ្វើការនិយាយអំពីកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមគឺ Tammy Abraham ក្រោយ
ជ័យជំនះទៅលើក្រុម Barnsley ក្នុងលទ្ធផល១ទល់នឹង០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ FA Cup។
កីឡាករខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នៅតែអាចបន្តមានឈ្មោះ ជាកីឡាករជួរមុខរបស់ក្លឹប រហូតមកទោះបីជាក្លឹប បានបណ្តេញលោក Frank Lampard ក្តីនិងកំពុងស្ថិតនៅក្រោម
ការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Thomas Tuchel ក្តី។
មកដល់បច្ចុប្បន្នកីឡាកររូបនេះ នៅសល់កុងត្រា រយៈពេល២ឆ្នាំកន្លះទៀតប៉ុណ្ណោះ ជាមួយនឹង Stamford Bridge ប៉ុន្តែកុងត្រាថ្មីហាក់ដូចជា មិនទាន់មានការចរចាគ្នាកើតឡើង
នៅឡើយប៉ុន្តែលោក Tuchel បានបង្ហាញអារម្មណ៍វិជ្ជមានថា នេះនឹងមិនក្លាយទៅបញ្ហាអ្វីឡើយ៕
ប្រែសម្រួល៖ស៊ុនលី