កីឡា

Januzaj ត្រៀមវិលជួប Man UTD វិញដោយនិយាយខ្ញុំ គ្មានអ្វីដែលល្អ គួរតែបង្ហាញក្លឹប បិសាចក្រហមឡើយ

កីឡាករខ្សែប្រយុទ្ធស្លាបប៊ែលហ្ស៊ិក Adnan Januzaj នៅមុនជំនួបនៃការប្រកួត ពានរង្វាន់ Europa League នៅយប់ថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គាត់គឺដូចជាមិនមានអារម្មណ៍ ត្រូវបានលើកទឹកចិត្តខ្លាំងបន្ថែមឡើយ ដើម្បីជួបជាមួយនឹងក្លឹបចាស់ របស់ខ្លួនគឺបិសាចក្រហមMan UTD។

តារាឆ្នើមរបស់ Real Sociedad រូបនេះបាននិយាយថាគាត់កំពុងទន្ទឹងរងចាំការ ប្រកួតមកដល់ប៉ុន្តែនិយាយថា ខ្ញុំគ្មានអ្វីដែលត្រូវបង្ហាញ ទៅកានក្លឹបចាស់ថា តើខ្ញុំល្អយ៉ាងណានោះទេ ។ ដូចនេះខ្ញុំនឹងលេងតាមសមត្ថភាព ដែលខ្ញុំមានតាមបំណងចង់ឈ្នះ ការប្រកួតប៉ុណ្ណោះ ។

Januzaj ធ្លាប់បាននិយាយដែរថា ចំណាយពេលរយៈពេល៦ឆ្នាំនៅ Old Trafford កាលពីឆ្នាំ២០១៧ បានធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង ដោយសារតែមិនអាចបង្ហាញខ្លួន ជាញឹកញាប់ដូចបំណង ប៉ុន្តែនឹងអាចវិលជួបគ្នាសាជាថ្មី នៅក្នុងទឹកដី Turin របស់ Juventus នាយប់ថ្ងៃព្រហស្បតិ៍នេះជុំទី៣២នៃ
ពានរង្វាន់ Europa League ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top