ភ្នំពេញ ៖ ព្រឹត្តឹករណ៍ការប្រកួតបាល់ទាត់ ពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា លើកទី៣ ឆ្នាំ២០២១ ចាប់ផ្ដើមការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅក្នុងគោលបំណង លើកម្ពស់សុខមាលភាព មិត្តភាព និងសាមគ្គីភាព និងដើម្បីជ្រើសរើសកីឡាករឆ្នើម ចូលរួមប្រកួតពានរង្វាន់ អន្តរក្រសួង ស្ថាប័នរៀបចំ ក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រកួតឆ្នាំនេះ មានក្រុមចូលរួមចំនួន៣៣ មកពីអង្គភាព ចំណុះ ទីស្ដីការក្រសួងចំនួន៨ និងរាជធានីខេត្ត ទាំង២៥ ចំពោះកីឡាករ ដែលមានសិទ្ធិចូលរួម ប្រកួតគឺជាមន្ត្រីរាជការ ពេញសិទ្ធក្នុងអង្គភាពនីមួយៗ ដោយមានអគ្គនាយកដ្ឋានចំនួន៦ អគ្គាធិការដ្ឋាន និងគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា ។
ការប្រកួតពានរង្វាន់បាល់ទាត់ ក្រសួងអប់រំ យុវជន និងកីឡា បែងចែកជា៦ពូលគឺ ពូល (ក) រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ) ខេត្តកណ្ដាល កំពង់ស្ពឹ កំពង់ឆ្នាំង និងតាកែវ ពូល(ខ)ខេត្តព្រៃវេង(ម្ចាស់ផ្ទះ) ស្វា យរៀង កំពង់ចាម និងត្បូងឃ្មុំ ពូល(គ) ខេត្តស្ទឹងត្រែង (ម្ចាស់ផ្ទះ) មណ្ឌលគីរី រតនៈគីរី និងក្រចេះ ។
ចំណែកពូល (ឃ) ខេត្តសៀមរាប(ម្ចាស់ផ្ទះ) ព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ពូល(ង) ខេត្តបាត់ដំបង(ម្ចាស់ផ្ទះ) បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់ ពូល(ច) ខេត្តកំពត(ម្ចាស់ផ្ទះ) កោះកុង ព្រះសីហនុ និងកែប ពូល(ឆ) អគ្គាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា អគ្គ.ឧត្តមសិក្សា និងអគ្គ.រដ្ឋបាល&ហិរញ្ញវត្ថុ និងពូល(ឆ) អគ្គនាយកដ្ឋានកីឡា អគ្គ.ផែន-គោលនយោបាយ អគ្គនាយកដ្ឋានអប៉រំ និងអគ្គនាយកដ្ឋានយុវជន ៕