កីឡាករខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi មិនអាចជួយអ្វីបាននោះទេ នៅក្នុងការប្រកួតប៉ះជាមួយនឹង PSG ដោយជាលទ្ធផលបានត្រឹមបរាជ័យ ក្នុងលទ្ធផល៤ទល់នឹង១ប៉ុណ្ណោះ។
នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់បេក្ខភាពថ្មី របស់ក្លឹបគឺលោក Joan Laporta ថាបរាជ័យនេះ គឺមិនមែនមានន័យថាMessi គឺជាបញ្ហានោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹប ត្រូវការជ័យជំនះឡើងវិញ ដើម្បីអាចបន្តរក្សាវត្តមាន របស់កីឡាកររូបនេះនា
ពេលខាងមុខ។
លោក Laporta បាននិយាយបែបនេះទៀត ទៅកាន់ Sky Sports Italia ថា៖ Messi ចង់ឈ្នះជាមួយនឹង Barcelona ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចរក្សាគាត់ទុក ទោះបីជាបច្ចុប្បន្នពិតជាមានក្លឹបជាច្រើន កំពុងតាមចង់បានគាត់ពិតមែនក្តី ៕
ប្រែសម្រួល៖ស៊ុនលី