Cristiano Ronaldo ជួបរឿងមិនសប្បាយចិត្តច្រើន ក្នុងការប្រកួត Juventus បរាជ័យដោយសារ Porto ២-១។
កីឡាករសញ្ជាតិព័រទុយហ្គាល់ ហាក់មិនសប្បាយចិត្ត ជាមួយអាជ្ញាកណ្ដាល សម្រាប់ការមិនផ្ដល់ បាល់ប៉េណាល់ទី ពេលដែល Sanusi កីឡាកររបស់ Porto ធ្វើឲ្យគេដួលក្នុងប្រអប់គ្រោះថ្នាក់។ គេបានទៅតវ៉ាជាមួយអាជ្ញាកណ្ដាល យ៉ាងតឹងសរសៃក ។
រឿងមិនចិត្តមួយទៀត បានកើតឡើង ពេលដែល Ronaldo បានញាក់ដាច់កីឡាកររបស់ Porto បម្រុងនឹងវាយបក សម្រាប់ដែល Alex Sandro ដែលជាមិត្តរួមក្រុមមកឈរពាំងពីមុខទៅវិញ។ សកម្មភាពបែបនេះ បានធ្វើឲ្យម្ចាស់ពាន Ballon d’Or ៥សម័យហួសចិត្តយ៉ាងខ្លាំង។
ការបរាជ័យ ២-១ មិនទាន់ជារឿងអស់សង្ឃឹមសម្រាប់ Juventus ឡើយ ព្រោះពួកគេនៅសល់ប្រកួតជើងទីពីរ ដែលត្រឡប់ទៅលេងនៅទឹកដី Juventus Stadium វិញម្ដង៕