ភ្នំពេញ ៖ លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជួបសំណេះសំណាលលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡា និងប្រធានសហពន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និងសមាជិកប្រតិបត្តិលើការងារ សហព័ន្ធនៅអគ្គនាយកដ្ឋានកីឡា នៃពហុកីឡដ្ឋានជាតិ ។



កិច្ចពិភាក្សានេះផ្តោត ទៅលើការអភិឌ្ឍន៍វ័ស័យ កីឡាអត្តពលកម្មដំណើរ ឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះ និងព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងការប្រកួតកម្រិតជាតិ និងអន្តរជាតិនានា ជាពិសេសការជ្រើសរើស កីឡាករ-កីឡាការិនីអត្តពលកម្មឆ្នើម របស់ខ្លួន ។


ក្រោយពីបញ្ចប់ ការពិភាក្សា លោក សំហេង បុរស ក៏បន្តដំណ្តើរទស្សនា ការហ្វឹនហាត់របស់កីឡាករ-កីឡាការិនី អត្តពលកម្មទំាងអស់ លើទីលាន ក្នុងទីលានបាល់ទាត់ ត្រៀមចូលរួមក្រុមជម្រើសជាតិ ឆ្នាំ២០២១ មុនចេញព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះ ៕ដោយ៖លី ភីលីព


