តូក្យូ ៖ ក្រុមអ្នកឧបត្ថម្ភសាជីវកម្ម អ្នកស្ម័គ្រចិត្ត និងអ្នករត់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវក្តៅនេះបានស្វាគមន៍ ការជ្រើសរើសអតីត រដ្ឋមន្រ្តីអូឡាំពិកជប៉ុន លោកស្រី Seiko Hashimoto ជាប្រធានថ្មី នៃគណៈកម្មាធិការរៀបចំ ដោយមានមនុស្សជាច្រើន សរសើរជម្រើសនេះថា សមណាស់យោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor Corp ដែលជាអ្នកឧបត្ថម្ភកំពូលម្នាក់ ក្នុងវិស័យកីឡាអូឡាំពិក បាននិយាយថា លោកស្វាគមន៍ ដោយស្មោះត្រង់ ចំពោះលោកស្រីHashimoto ដោយស្មោះត្រង់ចំពោះជំហរនេះ។ លោក Toyoda ធ្លាប់ស្ថិតក្នុងចំណោម អ្នករិះគន់អតីតប្រធានគណៈកម្មាធិការ លោក Yoshiro Mori ជាអតីតនាយករដ្ឋមន្រ្តីជប៉ុនអាយុ ៨៣ ឆ្នាំសម្រាប់ការ និយាយនៅការប្រជុំគណៈកម្មាធិការអូឡាំពិកជប៉ុនកាលពីថ្ងៃទី ៣ ខែកុម្ភៈថា កិច្ចប្រជុំជាមួយស្ត្រី មានទំនោរទៅរកការអូសទាញ ពីព្រោះពួកគេនិយាយច្រើនពេក ។
លោក Mori បានលាលែងកាលពីថ្ងៃសុក្រ សប្តាហ៍មុន បន្ទាប់ពីទទួលការរិះគន់ទាំងក្នុង និងក្រៅប្រទេស។ Toyoda ក៏បានសម្តែងការ មិនសប្បាយចិត្ត ចំពោះស្ថានភាពជុំវិញការផ្លាស់ប្តូរបុគ្គលិក ដោយនិយាយថា អត្តពលិក និងសាធារណៈជនអវត្តមានពីដំណើរការនេះ ។
លោកបានបន្តថា អ្នកឧបត្ថម្ភយើងកំពុងទទួលបានមតិយោបល់ ពីសាធារណជនអំពីបញ្ហានេះ ។ អ្នកឧបត្ថម្ភសាជីវកម្មផ្សេងទៀត នៃអូឡាំពិកក៏បានគាំទ្រ ដល់លោកស្រី Hashimoto ផងដែរដោយមានមនុស្សជាច្រើន បានសម្តែងក្តីសង្ឃឹមថា លោកស្រីនឹងទទួលបានការទុកចិត្តពីសាធារណជនឡើងវិញបន្ទាប់ពីការលើកឡើង ដ៏ចម្រូងចម្រាស របស់ Mori។
មន្ត្រីមកពីក្រុមហ៊ុន Ajinomoto Co. បានមានប្រសាសន៍ថា ខ្ញុំសូមឲ្យលោកស្រីបង្ហាញភាព ជាអ្នកដឹកនាំដែលនឹងបង្រួបបង្រួម ប្រទេសជប៉ុន ឲ្យទៅជាក្រុមតែមួយ៕ ដោយ៖លី ភីលីព