តូក្យូ ៖ រដ្ឋមន្រ្តីអូឡាំពិកជប៉ុនលោកស្រី Seiko Hashimoto បានលេចមុខជាបេក្ខជន ទំនងនឹងទទួលតំណែង ជាប្រធានគណៈកម្មាធិការរៀបចំ ព្រឹត្តិការណ៍របស់ប្រទេស ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក នៅរដូវក្តៅនេះ បន្ទាប់ពីលោក Yoshiro Mori បានប្រកាសលាឈប់ពីតំណែង កាលពីសប្តាហ៍មុនជុំវិញការអត្ថាធិប្បាយភេទ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមអ្នករៀបចំកម្មវិធី មានភារកិច្ចជ្រើសរើសប្រធាន បន្ទាប់ធ្វើកិច្ចប្រជុំលើកទី ២ នៅសណ្ឋាគារទីក្រុងតូក្យូ នៅពេលព្រឹកហើយសម្រេចចិត្ត ស្នើឲ្យលោកស្រីSeiko Hashimoto កាន់កាប់តំណែងកំពូល ។ ប្រសិនបើSeiko Hashimoto ជាអត្តពលិកអូឡាំពិក៧ដង ដែលកាន់តំណែងជារដ្ឋមន្រ្តីនៅក្នុងគណៈរដ្ឋមន្រ្តី របស់នាយករដ្ឋមន្រ្តី Yoshihide Suga ទទួលយកសំណើនោះនាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំនឹងទំនងជាគាំទ្រ លោកស្រីជាប្រធានថ្មី ។
គណៈកម្មាធិការនេះ បាននិយាយថា សម័យប្រជុំលើកទី ៣ នៃគណៈដឹកនាំដោយប្រធានក្រុមហ៊ុន Canon Inc លោក Fujio Mitarai និងកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិរបស់គណៈកម្មាធិការ នឹងត្រូវកោះប្រជុំ ។ និយាយជាមួយអ្នកសារព័ត៌មាន លោកស្រីHashimoto សមាជិកសភាអាយុ ៥៦ ឆ្នាំមកពីគណបក្សប្រជាធិបតេយ្យ សេរីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ។
លោកស្រីបាននិយាយថា គណៈកម្មាធិការរៀបចំបានបង្កើតក្រុមជ្រើសរើសមួយ កំពុងដំណើរការ នៃការសម្រេចចិត្តលើបេក្ខជន ដូច្នេះខ្ញុំមិនមានអ្វី ត្រូវនិយាយទៀតទេនៅពេលនេះ ព្រោះវាជាបញ្ហាបុគ្គលិក ។ មនុស្សជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា លោកស្រីបានបង្ហាញការ ស្ទាក់ស្ទើរ ក្នុងការបម្រើជាប្រធាន ។ លោកស្រីនឹងត្រូវបានតម្រូវឲ្យលាលែង ពីតំណែងជារដ្ឋមន្រ្តីអូឡាំពិក ប្រសិនបើលោកស្រីសម្រេចចិត្ត ធ្វើជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត ៕ដោយ៖លី ភីលីព