កីឡា

ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើម មេដាយ១១គ្រឿង ការប្រកួតកីឡាហែលទឹក ជើងឯកព្រឹទ្ធាចារ្យហែម ថុនថ្ងៃបើកឆាក

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតហែលទឹក ជ្រើសរើសជើងឯកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ នាថ្ងៃដំបូង ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយ១១គ្រឿង ខណៈក្លិបហែលទឹក ក្រសួងព័ត៌មាន រកបានមេដាយ៦គ្រឿង នៅអាងហែកទឹកក្នុងពហុកីឡដ្ឋាន ជាតិ អូឡាំពិក ក្រោមការរៀបចំ សហព័ន្ធខ្មែរហែលទឹក ដោយមានការឧបត្ថម្ភថវិកាផ្ទាល់ ពីសំណាល់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក ។

សម្រាប់ថ្ងៃដំបូងក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយមាស ៥គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿងឈរកំពូងតារាងប្រកួតបណ្តុះអាសន្ន ខណៈ ក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយមាស៥គ្រឿង និងមេដាយប្រាក់១គ្រឿង រីឯក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស៣គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។

ចំណែកក្លិបហែលទឹក Oasis Swim Academy ដណ្តើមបានមេដាយមាស១គ្រឿង ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ទទួលបានមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្លិបហែលទឹកនាគរាជកំពង់ចាមទទួលបានមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹកសឺវ៉ាយវ៉យដណ្តើមមេដាយសំរិទ្ធ១គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីយុវជនចំនួន៩៨នាក់ក្នុងនោះកីឡាករចំនួន៦៣នាក់ និងកីឡាការិនីចំនួន៣៥នាក់មកពី៩ក្លិប-សមាគមរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកសឺវ៉ាយវ៉យ ក្លិបហែលទឹក Oasis Swim Academy ក្លិបហែលទឹកសាលាអន្តរជាតិISPP និងក្លិបហែលទឹកសាលាអន្តរជាតិ Decart France។

លោកបានបន្តថា ការប្រកួតចែកចេញជា៣ប្រភេទ គឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២សម្រាប់កុមារា-កុមារីអាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣សម្រាប់វ័យយុវជន-យុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។ ចំណែកកុមារា-កុមារីអាយុពី១០ដល់១១ឆ្នាំវិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារ ចំងាយ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាសម្រាប់ប្រភេទអាយុចាប់ពី១២ ទៅ១៣ឆ្នាំដែលមានចំនួន៤និងវិញ្ញាសា នោះគឺហែលរបៀប ផ្ងារចម្ងាយ ៥០ម៉ែត្រ ចំពោះវិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរី ចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាសម្រាប់យុវជន-យុវនារីដែលមានចំនួន៤វិញ្ញាសាដែរ នោះគឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែល ៕

Most Popular

To Top