ដើម្បីអាចបន្តទំរង់លេង និងទៅដល់ផែនការ ដែលខ្លួនចង់បានក្រុម Everton កំពុងតែបានព្យាយាមធ្វើតាមផែនការ របស់លោកគ្រូបង្វឹក Carlo Ancelotti ដោយក្នុងនោះត្រូវបានគេ
ជឿជាក់កំពុងដាក់ផែនការ នាំយកីឡាករឆ្នើមម្នាក់ ដែលមានឈ្មោះថា Max Aarons មកពីក្លឹប Norwich City។
ទោះបីជាយ៉ាងណាក្តី Everton នឹងមិនអាចទិញកីឡាករ ដែលជឿជាក់ថា មានតម្លៃប្រមាណជា៣៥លានផោនរូបនេះ ងាយៗនោះឡើយ ពីព្រោះថា ខ្លួននឹងត្រូវជួបប្រជែង ជាមួយនឹងក្លឹបយក្សផ្សេងទៀត ដូចជាបិសាចក្រហម Man UTD និងអ្នកមានបុណ្យ Barcelonaជាដើមផង។
Barcelona ដែលធ្លាប់ត្រូវបានក្លឹប Norwich City បដិសេធម្តងទៅហើយកាលពីខែមុននោះ គឺនៅតែមិនទាន់អស់ចិត្ត ចំពោះកីឡាករវ័យ២១ឆ្នាំរូបនេះដែរ ហើយជឿជាក់ថាក្នុងនោះក៏មានក្លឹបមកពីអ៊ីតាលី Roma ផងដែរ ក៏ជាអ្នកចង់បានហត្ថលេខារបស់គាត់ ដូចគ្នាដែលវាធ្វើឲ្យ មានភាពលំបាកមែនទែនសម្រាប់ Norwich ដើម្បីអាចរក្សាគាត់ទុកបាន៕
ប្រែសម្រួល៖ស៊ុនលី