កីឡា

លោក ស សុខា ទទួលការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីលាបានទទួលការចាក់ វ៉ាក់សាំង បង្ការកូវីដ-១៩ Sinopharm លើកទី២នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ។

ក្រោយពីទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២លោក ស សុខាបានមានប្រសាសន៍តាមសារអេឡិចត្រូនិចថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តើមចេញយើងម្នាក់ៗក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ រួមមាន ៖ ទី១. ពាក់ម៉ាស ទី២. លាងដៃ ទី៣. គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅ និង ៣កុំ រួមមា ៖ ទី១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២. កុំទៅកន្លែងមានមនុស្សច្រើន ទី៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា… ព្រមទាំងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ មួយរូប ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការកូវីដ-១៩” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ ។ សូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Most Popular

To Top