ពិតជាគួរឲ្យរីករាយ និងជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលយុវជន កម្ពុជាមួយ រូប ឈ្មោះ វឌ្ឍនា អេរិកវិសុទ្ធ Vatthana ErickVisoth វ័យ១៨ឆ្នាំ បាន ចុះ កុងត្រាហ្វឹកហាត់ ក្នុងថ្នាលយុវជន របស់ ក្រុម បាល់ទាត់ Liverpool FC នៅ ប្រទេស អង់គ្លេស ។

បើតាមហ្វេសប៊ុករបស់ម្ដាយ កីឡាករកូនខ្មែរ ដំបូងគេដែលចុះកងត្រាជាមួយ Liverpool នោះបានឲ្យដឹងថា កូនគាត់កើតនៅប្រទេសកម្ពុជា ប៉ុន្តែគាត់បានទៅរស់នៅ និងសិក្សានៅន័រវេស ចាប់តាំងពីគាត់មានអាយុ ៣ ឆ្នាំកន្លះ។ ហើយគាត់បានលេងបាល់ទាត់ ក្នុងក្រុមន័រវេសចាប់តាំងពីគាត់មានអាយុ ៦ឆ្នាំ ហើយគាត់មានទេពកោសល្យ។ គាត់បានលេងនៅ U-14 និង U-16 ឈ្នះ Norway Cup 2019។ បន្ទាប់មកក្រុមរបស់គាត់ ត្រូវបានគេអញ្ជើញឱ្យទៅលេងនៅ Liverpool។

គាត់គឺជាកីឡាករតែម្នាក់គត់ដែល បានចុះហត្ថលេខាដើម្បីហ្វឹកហាត់នៅ Liverpool នោះ។ គាត់បានចុះហត្ថលេខា U-17 ជាមួយ Liverpool កាលពីឆ្នាំ ២០១៩ មកម្ល៉េះ។ តែពេលនេះដោយសារបញ្ហាកូវីដ១៩ ម្តាយរបស់គាត់បានឲ្យផ្អាកហ្វឹកហាត់មួយរយៈសិន ៕

