ម្ចាស់ខ្សែក្រវាត់ ONE Muay Thai World Championship បានទទួលជ័យជម្នះ លើជើងខ្លាំងរុស្ស៊ី Tagir Khalilov ក្នុងការប្រកួត Kickboxing ក្នុងព្រឹត្តិការណ៍ ONE: Fist of Fury នៅសិង្ហបុរី រាត្រីថ្ងៃទី២៦ ខែកុម្ភៈនេះ។
កន្លងមក នៅសង្វៀន ONE អ្នកប្រដាល់ថៃរូបនេះ ប្រកួតតែ Muay Thai ប៉ុណ្ណោះ ប៉ុន្តែការដូរមកវ៉ៃ Kickboxing លើកនេះ Rodtang នៅតែធ្វើបានល្អដដែល ដោយដើរចូលវ៉ៃ ដូចការប្រកួតកន្លងមកដែរ។
ជ័យជម្នះ ត្រូវបានគេដាក់ការសង្ស័យថា Rodtang នឹងមានឱកាសឡើងប្រកួតយកខ្សែក្រវាត់ Kickboxing មួយទៀត ក្នុងប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) នាប្រកួតក្រោយរបស់ខ្លួន៕ Sabay