កីឡា

Pochettino និយាយថា Neymar នឹងអាចវិលត្រឡប់វិញ ទាន់ប្រកួតជើងទី២ ប៉ះនឹង Barcelona

លោក Mauricio Pochettino នៅថ្ងៃនេះបាននិយាយថា កីឡាករឆ្នើមរបស់ខ្លួន គឺកីឡាករប្រេស៊ីល Neymar នឹងអាចវិលត្រឡប់វិញ តាមកាលកំណត់ ជាមិនខានបន្ទាប់ពី
បានព្យាបាលរបួស បានធូរស្រាលនាពេលកន្លងមក។

គួររំលឹកដែរថា Neymar រូបនេះបានទទួលរងរបួស នៅក្នុងការប្រកួតពាន Coupe de France ប៉ះនឹងក្រុម Caen កាលពីប៉ុន្មានសប្តាហ៍មុនហើយត្រូវបានបញ្ជាក់ថានឹងចាំបាច់
ត្រូវសម្រាកព្យាបាល ក្នុងរយៈពេលយ៉ាងហោចណាស់ ៤សប្តាហ៍ដោយនោះគាត់បានខកខាន ការប្រកួតជើងទី១ ប៉ះនឹងក្រុម Barcelona ក្នុងវគ្គ១៦ក្រុម Champion League។

ទោះបីជាយ៉ាងណាក្តី តាមការបញ្ជាក់ របស់លោកគ្រូបង្វឹកក្លឹប Pochettino នៅថ្ងៃនេះអះអាងថា របួសរបស់គាត់នឹងអាចជាសះស្បើយ នឹងហ្វឹកហាត់វិញទាន់ពេល វេលាជាមិនខាន នៅក្នុងការប្រកួតជើងទី២ ប៉ះនឹងក្រុម Barcelona នាថ្ងៃទី១០ ខែមិនាខាងមុខនេះ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top