កីឡា

ការបញ្ជូនភ្លើង​ គប់អូឡាំពិក ទីក្រុងតូក្យូ គ្រោងនឹងចាប់ផ្តើម នៅខែក្រោយដោយគ្មាន ការអបអរសាទរ

តូក្យូ ៖ ក្រុមអ្នករៀបចំ បាននិយាយថា អ្នកទស្សនា នឹងត្រូវបានអនុញ្ញាត ឲ្យតម្រង់ជួរ នៅពេលដែលអណ្តាតភ្លើងអូឡាំពិក ក្រុងតូក្យូ ចាប់ផ្តើមបញ្ជូនបន្តបន្ទាប់ពន្យារ ពេលនៅទូទាំងប្រទេសជប៉ុននៅខែក្រោយ ប៉ុន្តែការអបអរសាទរនឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការបញ្ជូនចន្លុះភ្លើងគប់ ត្រូវបានគេកាត់ ចោលប៉ុន្មានថ្ងៃមុន ពេលវាត្រូវបានចាប់ផ្តើម កាលពីឆ្នាំមុន នៅពេលមន្រ្តីជប៉ុន និង អូឡាំពិក បានធ្វើការសម្រេចចិត្ត ដែលមិនធ្លាប់មានពីមុន ដើម្បីពន្យារពេលការ ប្រកួតកីឡាអូឡាំពិក តូក្យូ២០២០ លើការឆ្លងរាលដាល នៃជំងឺឆ្លង ។

ទោះបីជាមានការព្រួយបារម្ភ ជាប្រចាំអំពីសុវត្ថិភាព នៃការប្រារព្ធព្រឹត្តិការណ៍កីឡា នៅរដូវក្តៅនេះ អ្នករៀបចំកម្មវិធីបាននិយាយថា ព្រឹត្តិការណ៍ដ៏ធំនេះ អាចដំណើរការទៅមុខបាន ហើយការបញ្ជូនតភ្លើង នឹងចាប់ផ្តើម ដូចបានគ្រោងទុក នៅថ្ងៃទី ២៥ ខែមីនា ។ វានឹងចាប់ផ្តើមពីមជ្ឈមណ្ឌល បណ្តុះបណ្តាលបាល់ទាត់ J-Village ជាទីតាំងនិមិត្តរូបនៅហ្វូគូស៊ីម៉ា បង្ហាញពីតួនាទីរបស់Tokyo 2020 ដែលជប៉ុនបានដាក់ឈ្មោះថា “ អូឡាំពិកស្តារឡើងវិញ” បន្ទាប់ពីគ្រោះរញ្ជួយដីបង្កដោយរលកស៊ូណាមិឆ្នាំ ២០១១ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។

អ្នកទស្សនានឹងត្រូវបានអនុញ្ញាត ឲ្យមើលអណ្តាតភ្លើង ប៉ុន្តែនឹងតម្រូវឲ្យពាក់របាំងមុខជៀសវាងពីភាពចង្អៀតណែន ណាន់តាន់តាន់ និងចូលរួមតែផ្នែកនៃការបញ្ជូនតដែលនៅជិតផ្ទះ។ គោលការណ៍ណែនាំព្រមានថា ពួកគេត្រូវតែគាំទ្រដោយការទះដៃ ឬដោយប្រើទំនិញ ដែលបានចែកចាយ ជាជាងការស្រែក ឬការលើកទឹកចិត្ត ៕ ដោយ៖លី ភីលីព

Most Popular

To Top