កីឡា

លោក តែម ម៉ឺន ៖ គ្រូបង្វឹក និងកីឡាករគុនខ្មែរ គណៈកម្មការ ជ្រើសរើស យ៉ាងត្រឹមត្រូវ

ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍ តាមសារអេឡិចត្រូនិចថា គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាប្រដាល់គុនខ្មែរ ត្រូវបានជ្រើសរើស ដោយគណៈកម្មការ ជ្រើសរើសគ្រូ បង្វឹក និងកីឡាកររបស់ខ្លួន យ៉ាងត្រឹមត្រូវ ក្នុងនោះមានបេក្ខជន ជាច្រើនរូបឈរឈ្មោះរួម ទាំងអតីតគ្រូបង្វឹក២រូប ក្រុមជម្រើសជាតិ២០២០ ។

លោកប្រធានបានបន្តថា គណៈកម្មការជ្រើសរើស គ្រូបង្វឹក និងកីឡាករ និងរូបលោកជាប្រធាន ក៏បាន សម្រេចជ្រើសរើស គ្រូបង្វឹក៥រូប ត្រៀមហ្វឹកហាត់កីឡាគុនខ្មែរ ចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសរួមមាន លោកគ្រូ ហេង ប៊ុនឃីម ជាឳពុកបង្កើត អតីតមេដាយមាស SEA GAMES លោកគ្រូជំនួយ សេន ប៊ុនថេន លោកគ្រូជំនួយ ស៊ីវុត្ថា ក្រុមជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយ អតីតមេដាយមាស SEA GAMES ឃុន ឌីម៉ា ។

លោក តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករគុនខ្មែរ មាន១៥រូបដូចជា កីឡាករ ភុន ពិសិត ប្រកួតប្រភេទទម្ងន់៤៥ គ.ក្រ ម្ចាស់មេដាយមាស ជើងឯកថ្នាក់ជាតិ២០២០ កីឡាករ សៃនី សៃណេត ប្រកួតប្រភេទទម្ងន់ ៤៨គ.ក្រ ម្ចាស់មេដាយ ប្រាក់ជើង ឯកថ្នាក់ជាតិ២០២០ កីឡាករ ខាំ ខ្លានាង ប្រកួតប្រភេទទម្ងន់៥១គ.ក្រ ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ កីឡាករ រិន ដាវីត ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ ក្រុមជម្រើសជាតិថ្នាល ២០២០ កីឡាករ កាន់ ម៉េងហុង ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ ម្ចាស់មេដាយសំរិទ្ធ ជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៊ុន គន្ធា ប្រកួតប្រភេទ ទម្ងន់៥៧គ.ក្រ ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ និងក្រុមជម្រើសជាតិថ្នាល ២០២០ ។

កីឡាករ លី សុជាតិ ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ មានសក្តានុពល និងកីឡាករ ឃុន បូរ៉ា ប្រកួតប្រភេទទម្ងន់៦០គ.ក្រ ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ កីឡាករ សោម ពិសិដ្ឋ ប្រកួតប្រភេទទម្ងន់ ៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៉ោ ភារិទ្ធ ប្រកួតប្រភេទទម្ងន់ ៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ ។

កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទំាង២លើក កីឡាករ ប៊ុនលន បញ្ញា ប្រកួតប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយមាស ជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ឡៅ ចន្ទ្រា ប្រកួតប្រភេទទម្ងន់៧១គ.ក្រ ម្ចាស់មេដាយមាសជើងឯក ថ្នាក់ជាតិ២០២០ និងម្ចាស់មេដាយសំរិទ្ធ SEA GAMES លើទី៣០ ៕

Most Popular

To Top