កីឡា

Rashford និង Maguire ប៉ះ​សម្ដី​ជេរ​គ្នា ​​ក្នុង​ការ​ប្រកួត​ United លេង​ស្មើ​យប់​មិញ

Manchester United លេង​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Crystal Palace កាល​ពី​យប់​មិញ​ក្នុង​ Premier League។

ក្រុម​បិសាច​ក្រហម​ បាន​លេង​ស្មើ​លទ្ធផល ០-០ ៣​ប្រកួត ​ជាប់​គ្នា​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខកខាន​​ឡើង ​ពិន្ទុ​ដើម្បី​គម្លាត​ឲ្យ​ឆ្ងាយ ​ពី​ក្រុម​លេខ​បី Leicester និង​ខិតជិត​ក្រុម​កំពូល​តារាង Manchester City។​ ប្រកួត​បន្ទាប់ United នឹង​ត្រូវ​ជួប City ហើយ ដែល​ជា​ Manchester Derby។

ក្នុង​ការ​ប្រកួត ​កាល​ពី​យប់​មិញ ប្រធាន​ក្រុម Maguire បាន​សម្ដែង​ការ​ខឹងសម្បា ​លើ​មិត្ត​រួម​ក្រុម Rasford ដែល​​ឈរ​នៅ​តំបន់​ Offside។ គេ​បាន​​ឭ Rasford បាន​សួរ​ថា៖ “តើ​ឯង​ចង់​ឲ្យ​​ខ្ញុំ​ធ្វើ​អី?” Maguire បាន​តប​ថា៖ “F* លេង​កុំ​​ឲ្យ Offside មើល” ។ ភ្លាម​នោះ Rasford បាន​ស្រែក​ឲ្យ​វិញ​ថា បិទ​មាត់​ទៅ f* k****។

ក្រុម​លោក Ole Gunnar Solskjaer ពេល​នេះ​លេង​ជិត​៥​ម៉ោង ដោយ​មិន​ទាន់​រក​បាន​មួយ​គ្រាប់​សោះ៕

Most Popular

To Top