អ្នកប្រដាល់ជើងខ្លាំងរបស់ថៃ Rodtang នឹងមានភារកិច្ចប្រកួតបន្តទៀតនៅសង្វៀន ONE Championship ថ្ងៃទី ៧ ខែ មេសាខាងមុខទល់នឹងកីឡាករអង់គ្លេស Jacob Smith។
អ្នកប្រដាល់ជើងខ្លាំងរបស់ថៃ Rodtang នឹងមានភារកិច្ចប្រកួតបន្តទៀតនៅសង្វៀន ONE Championship ថ្ងៃទី ៧ ខែ មេសាខាងមុខទល់នឹងកីឡាករអង់គ្លេស Jacob Smith។
Rodtang ទើបតែទទួលបានជ័យជម្នះលើកីឡាកររុស្សី Tagir Khalilov ក្នុងការប្រកួតបែប Kickboxing ជាលើកដំបូងនៅសង្វៀន ONE ដែលរៀបចំនៅប្រទេសសិង្ហបុរី។ ប៉ុន្តែថ្មីៗនេះស្ថាប័ន ONE ទើបតែចេញសេចក្ដីប្រកាស Rodtang ត្រូវបង្ហាញមុខជាថ្មីក្នុងកម្មវិធី ONE on TNT1 ដែលធ្វើនៅប្រទេសសិង្ហបុរីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១។
ក្នុងជំនួបជាមួយរវាងកីឡាកររហស្សនាម “The Iron Man” ទល់នឹង Jacob Smith ប្រកួតបែបមួយថៃមិនដណ្ដើមខ្សែក្រវាត់ទេ។ សម្រាប់ប្រកួតនេះ Rodtang បានទម្លាយថា គេទទួលបានតម្លៃខ្លួន១,៥លានបាត (៥ម៉ឺនដុល្លារ)។ សម្រាប់ទំហំទឹកប្រាក់នេះគឺអាចទិញបានរថយន្ត Lexus NX200t មួយទឹកប្រភេទធម្មតាស៊េរីឆ្នាំ២០១៥បាន(សម្រាប់នៅស្រុកខ្មែរ)។Jacob Smith
Rodtang បច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់ ONE Muay Thai ប្រភេទទម្ងន់ Flyweight ដែលជាហេតុធ្វើឲ្យគេមានតម្លៃខ្លួនខ្ពស់។ មហិច្ឆតាបន្ទាប់ អ្នកប្រដាល់មកពីខេត្ត Phatthalung ចង់ក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Kickboxing៕ប្រភព៖sabay