កីឡាករខ្សែបម្រើឆ្នើមរបស់ ក្លឹប Monaco ដែលមានឈ្មោះថា Tchouameni ធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំ របស់ក្លឹបតាំង តែពីអាយុ១៨ឆ្នាំ មកម្ល៉េះហើយ បច្ចុប្បន្នកំពុងក្លាយទៅ ជាគោលដៅដ៏គួរឲ្យទាក់ទាញ របស់ក្លឹបជាច្រើន។
មួយក្នុងចំណោមនោះគឺតោខៀវ Chelsea ដែលត្រូវបានគេជឿជាក់ថា កំពុងតែនាំមុខគ្នាក្នុងការចរចាដើម្បីនាំយកកីឡាករ Tchouameni ដែលមានវ័យ២១ឆ្នាំរូបនេះ មករួមក្លឹបនៅអង់គ្លេស។
កីឡាករបារាំងរូបនេះបានបង្ហាញខ្លួនបាន២៦ដងមកហើយ សម្រាប់ Monaco នៅក្នុងរដូវកាលនេះហើយអាចទទួលបាន អត្រាលេងបាល់បានយ៉ាង ល្អក្នុងចំណោមកីឡាករល្អៗ បំផុតនៅអ៊ឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី