នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់គ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool ថា បញ្ហាហិរញ្ញវត្ថុ នឹងមិនអាចជួយអ្វីដល់ក្លឹបឡើយ ប្រសិនបើ Liverpool ពិតជាមិនអាច ធានាបានតំណែង កំពូលទាំង៤នៅលីគកំពូល អង់គ្លេស រដូវកាលនេះទេនោះ។
លោក Klopp បានសារភាពថា Liverpool នឹងពិតជាមើលឃើញថា នឹងជួបបញ្ហាលំបាក ជាមិនខានក្នុងការស្វែង រកឧិកាសចរចានាំយកកីឡាករ ចំណូលថ្មី មករួមក្លឹបនា រដូវកាលក្រោយ ប្រសិនបើពួកគេខកខានមិនមានសិទ្ធ ក្នុងការទៅលេងនៅពានរង្វាន់ Champion League រដូវកាលក្រោយទេនោះ។
គួរឲ្យដឹងដែរថា ម្ចាស់ជើងឯក Champion League កាលពីឆ្នាំ២០១៩ និងម្ចាស់ជើងឯកអង់គ្លេស រដូវកាលមុននេះ Liverpool រដូវកាលនេះមើលទៅមិន អាចចាប់យកលេខរៀងទី៤ បានឡើយ ខណៈដែលបច្ចុប្បន្នមានចំណាត់ ថ្នាក់ត្រឹមលេខរៀងទី៦ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី