កីឡា

Klopp៖នឹងមិនមានអ្នកចង់ចាក ចេញឡើយទោះបីជា Liverpool មិនមានសិទ្ធនៅ Champion League ក្តី

គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃនេះបានធ្វើការលើកឡើងថា កីឡាករសំខាន់ៗរបស់គាត់នឹង មិនសុំចាកចេញពីក្លឹបឡើយទោះបីជាជាក់ស្តែង ក្លឹបនឹងមិនមានឧិកាសទៅលេង នៅព្រឹត្តិកាណ៍ការ Champion League រដូវកាលក្រោយក្តី។

ហង្សក្រហម Liverpool ហាក់ដូចជាបានឃ្លាតចេញកាន់តែឆ្ងាយ ពីតំបន់កំពូលតារាងទាំង៤ក្រោយ បរាជ័យចាញ់ក្រុមតោខៀវ Chelsea នៅប្រកួតចុងក្រោយនេះ ក្នុងលទ្ធផល១ទល់នឹង០ ដែលបានធ្វើឲ្យខ្លួនធ្លាក់ ទៅដល់លេខរៀងទី៧ បណ្តោះអាសន្នបាត់ ទៅហើយនោះ។

បញ្ហាហិរញ្ញវត្ថុផងនិងកីឡាករ របួសច្រើនពេកផង ទំនងជាមិនអាចជួយឲ្យ Liverpool អាចវិលមកវិញបានតាមការរំពឹងទុកឡើយ នៅរដូវកាលនេះជាពិសេស នឹងធ្វើឲ្យការចុះហត្ថលេខាជាមួយនឹងកីឡាករ ចំណូលថ្មីអាចជួបបញ្ហាថែមទៀតផង។

លោក Klopp និយាយថា ឆ្នាំនេះពិតជាលំបាកមែនទែន ប៉ុន្តែបើនិយាយអំពីឥទ្ធិពលនិងកេរ្ត៍ឈ្មោះ របស់ក្លឹប គឺមានភាពខុសគ្នាហើយជឿជាក់ថា នឹងមិនមានកីឡាករសំខាន់ណាម្នាក់ ចង់ចាកចេញពីយើងនោះដែរ ទោះបីជាយ៉ាងណាក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top