លោក Noel Le Graet នៅថ្ងៃនេះបានបញ្ជាក់ថាលោកពិតជាចង់ឃើញវត្តមានរបស់កីឡាករម្ចាស់ពានរង្វាន់ពិភពលោក Mbappe នៅក្នុងបេសកកម្មស្វែងរកមេដាយមាសអូឡាំពិកជូនជាតិម្តងទៀត
នៅពេលខាងមុខខណៈដែលកីឡាកររូបនេះបច្ចុប្បន្នក៏កំពុងស្ថិតនៅក្នុងការសម្រេចចិត្តដើម្បីបន្តកុងត្រាថ្មីជាមួយនឹងក្លឹប PSG នៅឡើយ។
សហព័ន្ធបាល់ទាត់បារាំងឬ FFF បានបើកចំហទ្វាសម្រាប់ Mbappe ក្នុងការសម្រេចចិត្តមកចាប់យកក្តីសុបិន្តមេដាយមាសនៅអូឡាំពិកជាមួយគ្នាប៉ុន្តែប្រធាន FFF លោក Noel រូបនេះក៏បានសារភាពដែរ
ទោះបីជាយ៉ាងណាក្តីក្នុងពេលវេលាដូចគ្នានោះពិតជានឹងធ្វើឲ្យកីឡាករលំបាកបន្តិចហើយដើម្បីអាចរៀបចំការប្រកួតនៅក្នុងតារាងកាលវិភាគដ៏តានតឹងរួចជាស្រេចទៅហើយជាមួយនឹងក្លឹបបច្ចុប្បន្ននោះ។
លោក Noel បានបញ្ជាក់ថា៖យើងមិនទាន់ច្បាស់នៅឡើយទេប៉ុន្តែនឹងត្រូវរងចាំមើលប៉ុន្មានថ្ងៃទៀតសិនទៅលើការសម្រេចចិត្តរបស់គាត់ពីព្រោះថាកាលវិភាគរបស់គាត់ជាមួយនឹង PSG ជាពិសេសពានរង្វាន់ Champion
League ផងនិងជាពិសេសព្រឹត្តិការណ៍អ៊ឺរ៉ូរបស់ជម្រើសជាតិបារាំងឈុតធំផងពិតជាធ្វើឲ្យកាលវិភាគរបស់គាត់ស្ទើរតែពេញអស់បាត់ទៅហើយមកដល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី