ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា គ្រោងធ្វើមហាសន្តិបាត បញ្ចប់អាណត្តិចាស់ ឆ្នាំ២០១៦-២០២០ បន្តអាណត្តិថ្មី ឆ្នាំ២០២០-២០២៤ លើកទី៧របស់ខ្លួន នាខែមេសាខាងមុខនេះ ក្រោយពីបញ្ចប់ ព្រឹត្តិការណ៍ សហមគន៍២០ កុម្ភៈ បានធូរស្បើយ និងក្រសួងអប់រំ យុវជន និងកីឡាប្រកាសឲ្យដំណើរការ លេងកីឡាឡើងវិញ ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា គ្រោងមានប្រសាសន៍ឲ្យដឹងថា សហព័ន្ធគ្រោងធ្វើមហាសន្តិបាត បញ្ចប់អាណត្តិចាស់ឆ្នាំ២០១៦-២០២០ ខែមេសា ឬមានការធូរស្បើយ តាមផែនការរបស់សហព័ន្ធ ។
សព្វសហព័ន្ធមានសមាជិកប្រតបតិ្តចំនួន១១រូប ក្នុងនោះប្រធាន១រូប អនុប្រធាន៣នាក់ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញឹក និងសមាជិក។
លោកបានបន្តថា សព្វថ្ងៃនេះសហព័ន្ធមានការខ្វះខាត ថវិកាច្រើនសម្រាប់បង្កើត ធនធានមនុស្ស តាមបណ្តាលខេត្ត (ក្លិបកីឡាហាប់គីដូ) ការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិ និងប្រកួតពានរង្វាន់ផ្សេងៗ ដោយសារការឧបត្ថម្ភ របស់សមាជិក សហព័ន្ធនូវមានកមិ្រត។ ដូច្នេះសហព័ន្ធមានលទ្ធភាពបានត្រឹមបើកវគ្គបណ្តុះបណ្តាល និងតំឡើងតែប៉ុណ្ណោះ ។
លោកអគ្គលេខាធិការ បន្ថែមទៀតថា លោកសង្ឃឹមថា អាណត្តិថ្មីនេះ នឹងសប្បុសធម៌ និងថ្នាក់ដឹកកីឡានឹងគាំទ្រ ឧបត្ថម្ភដល់សហព័ន្ធកីឡាហាប់គីដូកម្ពុជា ដើម្បីអភិឌ្ឍនកីឡាប្រភេទ នេះឲ្យមានការរីកចម្រើនយ៉ាងខ្លាំង ដូចប្រភេទ កីឡាផ្សេងៗ ក្នុងប្រទេសកម្ពុជា ទោះបីកីឡាហាប់គីដូ គ្មានឈ្មោះក្នុងកីឡា នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាក៏ដោយ ៕