កីឡា

Laporta ឡើងប្រធានក្លឹបធានាឲ្យ Messi នឹងបន្តស្នាក់នៅ ជាមួយគ្នា

the Goal នៅថ្ងៃនេះបានសរសេរថា ជាកាតព្វកិច្ចចំបង របស់ក្លឹបចំពោះមេដឹកនាំថ្មី របស់ក្លឹប Barcelona លោក Laporta នៅពេលដែលគាត់នឹង ត្រូវឡើង មកកាន់តំណែងនោះ គឺជាការងាររក្សា កុងត្រា ជូនកំពូលកីឡាករ Lionel Messi។

គួរឲ្យដឹងដែរថាលោក Joan Laporta ទើបតែត្រូវបានប្រកាស ជាប់ឆ្នោត ធ្វើជាប្រធានក្លឹបថ្មី Barcelona នៅថ្ងៃអាទិត្យម្សិលមិញប៉ុណ្ណោះ ហើយវាបានក្លាយទៅជា ដំណឹងដ៏ល្អបំផុត សម្រាប់ក្លឹប ជាពិសេសអ្នកគាំទ្រ ពីព្រោះថាពួកគេមានទំនុកចិត្តខ្លាំងថា Messi នឹងអាចបន្តកុងត្រាថ្មី ជាមិនខាន។

ទំនាក់ទំនង របស់ប្រធានក្លឹបរូបនេះ ជាមួយនឹង Messi គឺមានរយៈពេលជាង១មួយទសវត្សមកហើយ ចាប់តាំងតែពីពេល ដែលពួកគេបានចាប់ផ្តើម ធ្វើការងារជាមួយគ្នា ជាលើកដំបូងហើយបុរសរូបនេះ បានជាប់ឈ្មោះ ជាប្រធានក្លឹបដ៏ល្អបំផុត របស់ក្លឹបក៏ដោយសារតែ Messi ផងដែរនៅគ្រានោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top