ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថា ក្រុម Juventus ចង់លក់ Cristiano Ronaldo ចេញហើយ ប្រសិនបើមានក្លឹបណាព្រម ឱ្យត្រឹមតែ២៥លានផោនប៉ុណ្ណោះ នឹងលក់ភ្លាមតែម្ដង។
តាំងពីផ្លាស់មក Juventus ខ្សែប្រយុទ្ធ Ronaldo មិនទាន់បានសម្រេចបំណងធំ ឱ្យក្រុមបាននៅឡើយទេ។ ជាក់ស្ដែង បានត្រឹមឈ្នះ ពានរង្វាន់លីគកំពូលអ៊ីតាលីប៉ុណ្ណោះ ខណៈដែលពានរង្វាន់ដែលក្លឹបចង់បាន UEFA Champions League មិនសម្រេចឡើយ។ ផ្ទុយទៅវិញនៅរដូវកាលនេះ ថែមទាំងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Porto ផង។

កត្តាមិនអាចជួយក្រុមបាននេះហើយ ទើប Juventus ចង់លក់ Ronaldo ចេញនៅចប់រដូវកាលនេះតែម្ដង។ ដោយតម្លៃខ្លួនរបស់គេ ទំនងជាត្រឹម ២៥លានផោនប៉ុណ្ណោះ។ ដោយឡែកតម្លៃពលកម្មរបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះ នៅអ៊ីតាលីគឺដល់ទៅ ២៨លានផោនក្នុង១ឆ្នាំ៕ ប្រភព៖ sabay
