កីឡា

ភ្នាក់ងារកីឡា EA ធ្វើការស៊ើបអង្កេតថា តើកាតដ៏កម្ររបស់ FIFA Ultimate Team ត្រូវលក់ដោយនិយោជិក ដោយខុសច្បាប់?

អាមេរិក ៖ ភ្នាក់ងារកីឡា EA បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតលើការ ចោទប្រកាន់ដែលនិយោជិក កំពុងលក់កាតកីឡាករដ៏កម្រ បន្ទាប់ពីមានការព្រួយ បារម្ភយ៉ាងខ្លាំង របស់FIFA 21 យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

កាតត្រូវបានប្រើនៅក្នុង FIFA Ultimate Team (FUT) ដែលជារបៀបកីឡាករច្រើនតាមអ៊ីនធើណេត ដែលបង្កើតប្រាក់ចំណូល យ៉ាងច្រើនសម្រាប់ EA Sports ហើយជារឿយៗ មានកីឡាករ ដែលមានសមត្ថភាពខ្ពស់ ផ្តល់ឲ្យម្ចាស់របស់ពួកគេនូវ គុណសម្បត្តិនៅក្នុងការប្រកួត ។
សេចក្តីថ្លែងការណ៍ក្រុមហ៊ុនបាននិយាយថា ខ្លួនបានដឹងអំពីការចោទប្រកាន់ដែលកំពុងរាលដាលនៅក្នុងសហគមន៍របស់យើង ។ លោកបានបន្ថែមថា ការស៊ើបអង្កេតហ្មត់ចត់មួយ កំពុងដំណើរការហើយ ប្រសិនបើយើងរកឃើញអាកប្បកិរិយា មិនត្រឹមត្រូវយើងនឹងចាត់វិធានការ យ៉ាងឆាប់រហ័ស។
រូបថតអេក្រង់ នៃសារផ្ទាល់ដែលចែកចាយ ក្នុងចំណោមអ្នកគាំទ្រ ដែលSky News មិនបានបញ្ជាក់ បង្ហាញដល់បុគ្គលិក របស់ EA Sports ដែលផ្តល់ជូននូវការ លក់កាតកម្រដល់កីឡាករ ប្រកួតដោយផ្ទាល់ ។ ទោះបីជាសារទាំងនេះ មិនទាន់ត្រូវបាន ផ្ទៀងផ្ទាត់ ហើយអាចជាស្នាដៃ របស់អ្នកបោកប្រាស់ក៏ដោយ ក៏ពួកគេបានបង្កឲ្យមានកំហឹង ក្នុងចំណោមសហគមន៍ FIFA 21 ៕ដោយ៖លី ភីលីព

Most Popular

To Top