កីឡា

Man UTD កំពុងស្តាប់សំណើរ សម្រាប់ De Gea

ក្លឹបបិសាចក្រហម Man UTD ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃនេះសរសេរថា កំពុងតែធ្វើការពិចារណាទៅលើសំណើរមួយចំនួន ដើម្បីសុំផ្ទេរកីឡាករអ្នកចាំទីអេស្បាញ David de Gea នៅរដូវក្តៅខាងមុខនេះហើយក៏រំពឹងទុកដែរថានឹងអាចនាំចូល អ្នកចាំទី២នាក់ជំនួសមកវិញ។

បិសាចក្រហម Man UTD ក៏ត្រូវបានគេជឿជាក់ដែរថានឹងស្តាប់សំណើរសម្រាប់លក់ចេញកីឡាករ អ្នកចាំទីអាហ្សង់ទីន Sergio Romero ផងដែរខណៈដែលកុងត្រារបស់គាត់នឹងផុតសុពលភាព នៅចុងរដូវកាលនេះទៅហើយនោះ។

ទោះបីជាយ៉ាងណាក្លឹប ពិតជាមានភាពលំបាកមែនទេក្នុងការប្រជែងនៅទីផ្សារក្នុងការលក់ អ្នកចាំទីអេស្បាញរូបនេះដែលបច្ចុប្បន្នកំពុងមានកុងត្រាតម្លៃ ប្រាក់កម្រៃប្រចាំខែច្រើនបំផុតរបស់ក្លឹបគឺរហូតទៅដល់៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top