Man UTD និងកីឡាករខ្សែបម្រើ Paul Pogba ហាក់ដូចជានៅតែមិនទាន់ ច្បាស់ជាមួយគ្នានៅឡើយខណៈដែលព័ត៌មានចចាមអារ៉ាម នៃការចាកចេញនៅតែមាននៅឡើយហើយសប្តាហ៍នេះគេជឿជាក់ថា PSG បានទាក់ទងកីឡាកររូបនេះសាជាថ្មី ម្តងទៀតហើយ។
Foot Mercato បានអះអាងថាក្លឹបយក្សបារាំង PSG ដោយមានក្រុមការងារដឹកនាំដោយលោក Leonardo បានធ្វើការទំនាក់ទំនងទៅកាន់លោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាករ Pogba ហើយនៅពេលនេះដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករបារាំងរូបនេះនៅរដូវក្តៅខាងមុខនេះ។
PSG ទោះបីជាយ៉ាងណាត្រូវបាន គេមើលឃើញថាមានកីឡាករខ្សែបម្រើជាច្រើនរូបមកហើយ នៅក្នុងបញ្ជីរបស់ក្លឹបបច្ចុប្បន្នដូចនេះបើ Pogba ផ្ទេរមកប៉ារីសមែននោះមានន័យថាកីឡាករដូចជា Ander Herrera និង Idrissa Gueye ជាដើមនឹងត្រូវចាកចេញ ដើម្បីមានចន្លោះសម្រាប់កីឡាករបារាំងរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី

