កីឡា

Zabaleta៖ Aguero គឺជាអ្នកដែលអាចរក្សា Messi ឲ្យបន្តនៅ Camp Nou បាន

កីឡាករ Lionel Messi និង Sergio Aguero ត្រូវបានគេជឿជាក់ថានឹងអាចត្រឡប់មកចាប់ដៃគូគ្នាសាជាថ្មីជាមួយនឹងក្លឹប Barcelona នៅរដូវកាលក្រោយជាមិនខាននេះបើយោងតាមការយល់ឃើញ របស់អតីតកីឡាករខ្សែការពារ Pablo Zabaleta និងក៏ជាមិត្តជម្រើសជាតិរបស់កីឡាករទាំងពីរនាក់នេះផងដែរនោះ។

ចាប់តាំងតែពីបុរសម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦លើក Messi បានប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅឆ្នាំ២០២០កន្លងទៅថា គាត់ពិតជាមានបំណងចង់ចាកចេញពី Barcelona មែននោះចាប់តាំងតែពីពេលនោះមកព័ត៌មានចចាមអារ៉ាមនៅបន្តកើតឡើងមិនចេះដាច់ទោះបីជាមានវត្តមានគ្រូបង្វឹកថ្មី ប្រធានក្លឹបថ្មីក្តីមកដល់ពេលនេះ គាត់នៅតែមិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយ។

Zabaleta បាននិយាយថាមកដល់ពេលនេះគឺមានតែការដោះស្រាយកីឡាករ ខ្សែប្រយុទ្ធម្នាក់ទៀតប៉ុណ្ណោះសម្រាប់ Messi ប្រសិនបើក្លឹបពិតជាចង់រក្សាវត្តមានរបស់ 

Messi ហើយជឿជាក់ថាមានតែ Aguero នោះទេដែលនឹងអាចធ្វើឲ្យ Messi ក្នុងការសប្បាយចិត្តបន្តរស់នៅជាមួយនឹង Camp Nou៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top