កីឡាករខ្សែការពារ John Stone មួយរយៈនេះពិតជាបានបង្ហាញទំរង់លេងល្អមែនទែន សម្រាប់ក្លឹបមេឃខៀវ Man City ហើយចុងក្រោយនេះក៏ជាបានស៊ុតបញ្ចូលទីមួយគ្រាប់
ផងដែរជួយឲ្យក្រុមយកឈ្នះ Fulham ក្នុងលទ្ធផល៣ទល់នឹង០។
កន្លងមកកីឡាករ Stone ផ្ទាល់ធ្លាប់បាននិយាយថាការដែលត្រូវបានដកឈ្មោះចេញ ពីបញ្ជីជម្រើសជាតិអង់គ្លេសគឺពិតធ្វើឲ្យគាត់ខកចិត្តខ្លាំងមែនទែន ប៉ុន្តែក៏បានក្លាយទៅជាកម្លាំងចិត្តដ៏ខ្លាំងក្លាក្នុងការកសាងទំរង់លេង របស់ខ្លួនឡើងវិញផងដែរ។
ក្នុងវ័យទើបតែ២៦ឆ្នាំ Stone បានបង្ហាញទំរង់លេងយ៉ាងល្អឡើងវិញមួយរយៈចុងក្រោយនេះនិងបានជួយឲ្យ Man City ប្រមូលពិន្ទុជាច្រើនឡើងទៅកំពូលតារាង មានពិន្ទុដាច់ពីក្រុមលេខរៀងទី២បិសាចក្រហម Man UTD ហើយជឿជាក់ថានឹងត្រូវបានគ្រូបង្វឹកអង់គ្លេស Gareth Southgate កោះហៅឲ្យចូលលេង ជម្រើសជាតិវិញជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី