កីឡា

សំណាង​ហួស គ្រាប់់​បាល់ Own Goal ជួយ Man Utd ឈ្នះ West Ham ១-០

Manchester United បាន​យក​ឈ្នះ West Ham ១-០ ក្នុង​ពាន​រង្វាន់ Premier League បន្ត​ឈរ​លេខ​២​ក្នុង​តារាង​ពិន្ទុ ខណៈ​មួយ​គ្រាប់​កើត​ឡើង​​ដោយ​បាល់ Own Goal។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ ​មិន​មាន​គ្រាប់​បាល់​​ឡើយ ​ក្នុង​វគ្គ​ទី​មួយ ​។ នាទី​​៥៣ ខ្សែ​ការពារ Craig Dawson ​របស់ West Ham បាន​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង បន្ទាប់​ពី Bruno Fernandes លើក​បាល់​ជ្រុង។ មួយ​គ្រាប់​នេះ​ ហើយ​គ្រប់គ្រាន់​ឲ្យ United ទទួល​បាន​ជ័យជន្នះ​និង​៣​ពិន្ទុ ។

ប្រកួត​នេះ​ Man Utd មាន​ស្ថិតិ​គ្រប់គ្រង ​បាល់​ដល់​ទៅ​៦៣​% និង​ទាត់​ចំគោល​ដៅ​៤​ជើង ខណៈ​ West Ham ទាត់​មិន​ចំ​គោល ដៅ​មួយ​ជើង​សោះ​ឡើយ។ លទ្ធផល​នេះ​ជួយ​បិសាច​ក្រហម ​បន្ត​ឈរ​លេខ​២ ក្នុង​តារាង​ពិន្ទុ​ គន្លាត​ពី​ក្រុម​លេខ​មួយ Man City ១៤​ពិន្ទុ ៕ sabay

Most Popular

To Top