កីឡា

អ្នករៀបចំការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ពិចារណាតេស្តិ៍ COVID-19 ជាប្រចាំថ្ងៃលើអត្តពលិក

តូក្យូ ៖ ប្រភពបានដឹងពីបញ្ហានេះ បាននិយាយថា គណៈកម្មាធិការរៀបចំការប្រកួតកីឡា អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ទំនងជានឹងពិចារណាលើជម្រើស នៃការធ្វើតេស្តិ៍រកមេរោគវីរុស លើអត្តពលិក ដែលចូលរួម រាល់ថ្ងៃ ដោយរាល់៤ថ្ងៃដង តាមគ្រោងទុកនៅពេលមាន ការរីករាលដាល នៃមេរោគថ្មីយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ប្រភពបានបន្តថា អ្នករៀបចំកម្មវិធីត្រូវបានគេរំពឹងថា នឹងពិនិត្យមើលថា តើការកើនឡើងនៃថ្លៃដើម និងកម្លាំងពលកម្មសម្រាប់ ការធ្វើតេស្តិ៍COVID-19 ជារៀងរាល់ថ្ងៃអាចត្រូវ បានរក្សាទុក ក្នុងកម្រិតមួយ ដែលអាចទទួលយកបាន ដោយមិនប៉ះពាល់ដល់ការទទួល បានការធ្វើតេស្តិ៍ទូទៅ របស់សាធារណជនឬអត់ ។

ពួកគេបាននិយាយថា អ្នករៀបចំរដ្ឋាភិបាលទីក្រុងតូក្យូ និងទីភ្នាក់ងារពាក់ព័ន្ធ របស់រដ្ឋាភិបាលជប៉ុនក៏អាចដឹងថា តើអត្តពលិកនៅជំរុំហ្វឹកហាត់មុនការប្រកួត និងទីក្រុងម្ចាស់ផ្ទះអាចត្រូវបានធ្វើតេស្តិ៍ ជារៀងរាល់ថ្ងៃចំពោះវីរុសថ្មីនេះដែរឬទេ ។
លោក Seiko Hashimoto ប្រធានគណៈកម្មការរៀបចំនៅប្រទេសជប៉ុន បាននិយាយនៅថ្ងៃទី ៩ ខែមីនាថា ភាពញឹកញាប់នៃការធ្វើតេស្តិ៍ ទំនងជាកើនឡើងពីរៀងរាល់ ៤ ថ្ងៃ បន្ទាប់ពីមានការលេចចេញនូវមេរោគថ្មី ។ កាលខែធ្នូ ក្រុមដឹកនាំដោយរដ្ឋាភិបាល មានភារកិច្ចផ្តល់វិធានការប្រឆាំង នឹងមេរោគដែលមានចែងនៅក្នុង របាយការណ៍បណ្តោះអាសន្នថា ការធ្វើតេស្តិ៍រកមេរោគលើអត្តពលិក នឹងប្រព្រឹត្តទៅរៀងរាល់ ៩៦ ទៅ ១២០ ម៉ោងជាគោលការណ៍៕ ដោយ៖លី ភីលីព

Most Popular

To Top