Paul Pogba បានត្រឡប់ជាពីរបួសវិញ ជួយ Manchester United បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ Europa League បន្ទាប់ពីឈ្នះជើងទីពីរ ១-០ លើ AC Milan។
កីឡាករសញ្ជាតិបារាំងរកបានគ្រាប់ជ័យជម្នះទល់នឹង Milan ក្នុងកីឡដ្ឋាន San Siro ត្រឹម៣នាទីបន្ទាប់ពីប្ដូរចូលក្នុងវគ្គទីពីរ។ ការប្រកួតកាលពីជើងទីមួយ ក្នុងទឹកដីរបស់ Man Utd ក្រុមទាំងពីរស្មើគ្នា ១-១។ ដូច្នេះសរុបទាំងពីរជើង United ឈ្នះ AC Milan ២-១។
នេះគឺជាការបង្ហាញខ្លួនដំបូងរបស់ Pogba វ័យ២៨ឆ្នាំក្នុងពាន Europa League រដូវកាលនេះ បន្ទាប់ពីត្រឡប់ជាពីរបួសភ្លៅ។ ចប់ការប្រកួតនេះលោក Ole Gunnar Solskjaer បានសរសើរ Pogba ជាកីឡាករមានគុណភាព និងប្រឹងប្រែងលេង ធ្វើឲ្យការប្រកួតមានការប្រែប្រួល៕