ក្លឹបឡើងជើងរបស់អាល្លឺម៉ង់ Borussia Dortmund ត្រូវបាន the Goal សរសេរថានៅតែមានបំណង ចង់បន្ថែមកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិកDivock Origi ចូលទៅក្នុងបញ្ជីកីឡាកររបស់ខ្លួនដដែល ប្រសិនបើតម្លៃដែល Liverpool ទាមទារអាចថយចុះបន្តិចជាងនេះ។
ប្រភពដដែល បានសរសេរទៀតថា កីឡាករដែលមិនសូវមានឱកាស បង្ហាញខ្លួនលេងនៅទឹកដី Anfield រូបនេះនឹងមានឱកាសច្រើន ពេលដែលអាចផ្ទេរមកលេងជាមួយនឹង Dortmund ប៉ុន្តែការសម្រេចចិត្តត្រូវធ្វើឡើង ដោយហង្សក្រហម Liverpool ប៉ុណ្ណោះ ទោះបីជាយ៉ាងណាក្តី។

គួរឲ្យដឹងដែរថា Dortmund បច្ចុប្បន្ន មានកីឡាករខ្សែប្រយុទ្ធជួរមុខឆ្នើមៗ រួចទៅហើយដូចជា Haaland, Reusនិង Sanchoជាដើម ប៉ុន្តែការព្យាយាមចរចា Origi មានន័យថាក្លឹបអាចដឹងជាមុនថានាពេលខាងមុខកីឡាកររូបណា នឹងត្រូវចាកចេញពីក្លឹបជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
