កីឡាករខ្សែបម្រើប្រយុទ្ធក្លឹប Spurs ម្នាក់ ត្រូវបាន the Goal ចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាគឺត្រូវបានជម្រើសជាតិបារាំង ធ្វើការកោះហៅ ហើយឲ្យចូលរួមជាមួយ នឹងក្រុម ដើម្បីអាចចូលលេង នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ ពិភពលោកនាពេលខាងមុខនេះ ។
កីឡាករ Tanguy Ndombele ដែលមានវ័យ២៤ឆ្នាំ ត្រូវបានគេមើលឃើញថា មិនបានបង្ហាញខ្លួនឡើយ ឲ្យក្រុមជម្រើសជាតិបារាំងតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែពេលនេះគឺ នឹងអាចទទួលបានឧិកាសថ្មី ក្នុងការប្រកួតសរុបចំនួន ៦ឲ្យបារាំងសាជាថ្មី។
ការប្រកួត ដែលត្រូវបានគេមើលឃើញថា មានដូចជាការប្រកួតប៉ះ នឹងក្រុមអ៊ុយក្រែនកាហ្សាស្ថាន និងបូស្នៀ ហើយក្នុងនោះកីឡាករវ័យក្មេងចំនួន២រូបទៀតផងដែរ ដែលត្រូវបានបារាំងកោះហៅ នៅក្នុងឈុតលើកនេះ មានដូចជា Thomas Lemar របស់ AT madrid និង
កីឡាករ Ousmane Dembele របស់ក្លឹប Barcelona ៕
ប្រែសម្រួល៖ស៊ុនលី