កីឡា

Solsjkare ប្រាប់ពីមូលហេតុ ដែលសម្រេចដក Rashford ពាក់កណ្តាលប្រកួត

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare នៅក្រោយការប្រកួតយប់មិញ បានចេញមកបញ្ជាក់ថា ការដែលលោកបានសម្រេចចិត្ត ដកកីឡាករខ្សែប្រយុទ្ធ Marcus Rashford ចេញនៅពាក់ កណ្តាលប្រកួត កាលពីយប់មិញនេះ គឺត្រូវបានធ្វើឡើងដោយសារ តែលោកមិនចង់ប្រថុយប្រថាន ទៅនឹងរបួសរបស់កីឡាករ ។

Rashford ត្រូវបានប្តុរចេញ និងជំនួសមកវិញដោយកីឡាករបារាំង Paul Pogba ក្នុងពានរង្វាន់ដ៏សំខាន់ វគ្គជម្រុះទៅ១ភាគ៤ នៃព្រឹត្តិការណ៍ពានរង្វាន់ Europa Leauge ប៉ុន្តែត្រូវបានលោក Solskjare បញ្ជាក់ថា វាគ្រាន់តែជាបញ្ហារមួល បន្តិចបន្តិចប៉ុណ្ណោះ។

លោក Solskjare បាននិយាយថា Marcus មានបញ្ហារមួលបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចទទួលយកហនិភ័យណាមួយ ក្នុងការដាក់ឲ្យគាត់បន្តប្រកួតនេះឡើយ ហើយមិនចង់ឲ្យ គាត់លេងលើសពី៤៥នាទីឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top