វគ្គ ៨ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ UEFA Europa League បានរកឃើញគូប្រកួតហើយ ក្រោយចាប់ឆ្នោតនាពេលអម្បាញ់មិញនេះ។
ក្នុងឱកាសនោះដែរ Manchester United ត្រៀមនឹងប៉ះក្លឹបនៃលីគកំពូល La Liga ប្រទេសអេស្ប៉ាញ Granada។ ក្លឹបអេស្ប៉ាញមួយនេះ កំពុងតែឈរលេខ ៨នៅក្នុងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ។
ចំណែកឯ Arsenal វិញ ត្រូវប៉ះនឹងក្លឹប មកពីសាធារណរដ្ឋឆេក Slavia Prague។ ក្លឹបមួយនេះកំពុងតែឈរលេខមួយ នៅលីគកំពូលស្រុកឆេក។
សូមជម្រាបផងដែរថា ប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមេសា សម្រាប់ជើងទី១ ហើយជើងទី២ វិញនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា៕ sabay