នៅថ្ងៃនេះ The Sportskeeda បានចេញផ្សាយថាគ្រូបង្វឹក របស់ក្លឹបលោក Ronald Koeman ព្រមទាំងប្រធានក្លឹបថ្មីលោក Joan Laporta ត្រូវបានគេជឿជាក់ថាបានពិភាក្សាគ្នា រួចរាល់ទៅហើយអំពីផែនការថ្មី សម្រាប់រដូវកាលក្រោយ២០២១-២០២២ ហើយនឹងបន្តធ្វើឡើងបន្ថែមទៀត នៅសប្តាហ៍ក្រោយ។
លោក Koeman បានចេញមកប្រកាសអះអាងថា លោកបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រធានក្លឹបថ្មី ហើយរំពឹងទុកថា នឹងអាចពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត នៅរដូវក្តៅ
ខាងមុខនេះ។

ក្រោមការដឹកនាំរបស់លោក Koeman កាលពីដើមរដូវកាល ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសបន្តិច ហើយថែមទាំងបានធ្លាក់ចេញពី Champion League ទៀតផងប៉ុន្តែមកដល់ពេលនេះ ទំរង់លេងរបស់ក្រុមកំពុងកើនឡើងវិញ ហើយថែមទាំង កំពុងស្ថិតនៅក្នុងកំពូលតារាង លេខរៀងទី២ផងដែរ នៃលីគកំពូល La Liga ៕
ប្រែសម្រួល៖ស៊ុនលី
